វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីខិតខំប្រឹងប្រែងដំណោះស្រាយ បញ្ហានៅប្រទេសសូម៉ាលី
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM)។
លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ (រុបថត៖ Vov) |
នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM)។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលសូម៉ាលី និងបណ្តារដ្ឋជាសមាជិកដទៃទៀត មមាញឹកតភ្ជាប់ការចរចារគ្នាជាបន្ទាន់ឡើងវិញ ដើម្បីលុបចោលនូវរាល់ការខ្វែងគំនិត ឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងនយោបាយស្តីពីពេលវេលានិងផែនការបោះឆ្នោត។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយខាងហិរញ្ញវត្ថុ បច្ចេកទេស និងវិធានការការពារប្រជាជនក្នុងដំណើរការរៀបចំ និងចូលរួមការបោះឆ្នោតផងដែរ ៕