វៀតណាមរួមជាមួយអាស៊ានធានាសន្តិភាពស្ថិរភាពសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍នៅសមុទ្រខាងកើត
(VOVworld)-នាថ្ងៃទី៣ធ្នូ តំណាងស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រចាំនៅប្រទេសអាហ្សង់ទីន បានចូលរួមពិធីបូកសរុបសកម្មភាពរបស់ប្លុកក្នុងឆ្នាំ
២០១៥។ ថ្លែងមតិនៅទីនេះ តំណាងវៀត ណាមបានអះអាងចំពោះរាល់ការរួម
ចំណែកយ៉ាងសកម្មរបស់វៀតណាមចូលក្នុងដំណើរការបង្កើតសហគមន៍អាស៊ាន។ វៀតណាមជានិច្ចកាលមានការផ្តួចផ្តើម គំនិតខិតខំប្រឹងប្រែងរួមជាមួយប្រទេសជា
សមាជិកអាស៊ាន នាំសមុទ្រខាងកើត ក្លាយទៅជាតំបន់សុខសន្តិភាព ស្ថិរភាព
និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍។
នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសនានា ក៏បានបង្ហាញរាល់ការរួម ចំណែករបស់ប្រទេសសាមីចំពោះការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់។ ឯក អគ្គរដ្ឋទូតនានាសុទ្ធតែបានអះអាងថា បច្ចុប្បន្ន អាស៊ានមិនត្រឹមតែជាតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពោរពេញទៅដោយឱកាសនិងយថាទស្សន៍ដ៏ធំធេងប៉ុណ្ណោះទេំ ថែម ទាំងជាតំបន់ធ្វើសមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុងរចនាសម្ព័ន្ធសន្តិភាព និងសន្តិ
សុខនិងសេដ្ឋកិច្ចសកលលោកទៀតផង៕