វៀតណាមរួមជាមួយអាស៊ានរក្សារឹងមាំសាមគ្គីភាព ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលលើកនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសកម្មភាពចំនួន១៤ ក្នុងចំណោមសកម្មភាពស្នូលទាំង១៧ រួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ កិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយកូរ៉េខាងត្បូង ចិន អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា រុស្ស៊ី អាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦។

បណ្ដាកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ក្រោមអធិបតីភាពរបស់ប្រ៊ុយណេដារូសាឡឹមក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២១ បានសម្រេចរួចរាល់របៀបវារៈទាំងស្រុង។ នៅរសៀលថ្ងៃទី២៨ ខែតុលា ប្រ៊ុយណេដារ៉ូសាឡឹមបានផ្ទេរតំណាងប្រធានអាស៊ានឆ្នាំ២០២២ដល់ព្រះរាជា ណាចក្រកម្ពុជា។
វៀតណាមរួមជាមួយអាស៊ានរក្សារឹងមាំសាមគ្គីភាព ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលលើកនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសកម្មភាពចំនួន១៤ ក្នុងចំណោមសកម្មភាពស្នូលទាំង១៧ រួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ កិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយកូរ៉េខាងត្បូង ចិន អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា រុស្ស៊ី អាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦។
នៅបណ្ដាកិច្ចប្រជុំទាំងនេះ មេដឹកនាំអាស៊ាននិងប្រទេសដៃគូ បានពិភាក្សាយ៉ាងទូលំទូលាយលើខ្លឹមសារសំខាន់ជាច្រើន។ ជាពិសេស មេដឹកនាំតំបន់មានការឯកភាពខ្ពស់ លើវិធានការបង្កើនកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩ ជាពិសេស គឺលើកកំពស់សមត្ថភាពសុខាភិបាល មានភាពម្ចាស់ការនូវប្រភពវ៉ាក់សាំង ឆាប់បាន ស្ដារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម បើកទ្វារឲ្យការធ្វើដំណើរទៅវិញទៅមករវាង បណ្ដាប្រទេសក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី។
ចំពោះបញ្ហាសមុទ្រខាងកើត មេដឹកនាំនៃប្រទេសទាំងអស់សុទ្ធតែសង្កត់ធ្ងន់លើ ការទទួលខុសត្រូវ ស្មារតីគោរពច្បាប់ជាគោល ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី អនុវត្តន៍យ៉ាងគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ DOC កសាងក្រមប្រតិបត្តិ COC ឲ្យមានសុពលភាព ប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរ ជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។
នៅតាមព្រឹត្តិការណ៍ខាងលើ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សុទ្ធតែ បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់ៗ ដែលផ្ដោតទៅលើខ្លឹមសារស្នូលនិងបញ្ហាប្រឈម ទើបលេចចេញ ដែលអាស៊ានកំពុងត្រូវជួបប្រទះ។ ក្នុងនោះមានការឆ្លើយតបនឹងជម្ងឺ កូវីដ-១៩ ការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត បញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា ការ កសាងចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥ និងការជំរុញតួនាទីរបស់អាស៊ានក្នុងកិច្ច សហប្រតិបត្តិការអនុតំបន់ ជាដើម។ តាមនោះបញ្ជាក់ថា វៀតណាមជាសមាជិកដ៏ សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវចំពោះកិច្ចការរួមរបស់អាស៊ាន; រួមដំណើរ ជាមួយប្រទេសដទៃជំនះពុះពារលើការលំបាក រក្សារឹងមាំសាមគ្គីភាព; ឆ្លើយតបប្រកប ដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ; ពង្រឹងមជ្ឈភាព ឋានៈ និងសម្លេងអន្តរជាតិរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ