វៀតណាមរួមដៃគ្នាការពារជីវិតលើភពផែនដី
(VOVWORLD) - ក្នុងឆ្នាំ២០២២នេះ ដោយប្រធានបទ “រួមដៃគ្នាការពារជីវិតនៅលើភពផែនដី” ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម សហការជាមួយភាគីពាក់ព័ន្ធរៀបចំសកម្មភាពមួយចំនួនឆ្លើយតបនឹងទិវាអន្តរជាតិការពារស្រទាប់អូហ្សូន រួមចំណែកដល់ជោគជ័យនៃពិធីសារម៉ុងរ៉េអាល់ ក្នុងការការពារស្រទាប់អូហ្សូន ការពារជីវិតនៅលើភពផែនដី។
គម្រោងថាមពលខ្យល់ និងពន្លឺព្រះអាទិត្យនៅឃុំ Loi Hai និង Bac Phong (Thuan Bac) ត្រូវបានអនុវត្តយ៍យ៉ាងឆាប់រហ័ស ដោយសារការឧបត្ថម្ភរដ៏ធំធេងរបស់ខេត្ត Ninh Thuan (រូបភាព៖ Minh Hung/TTXVN) |
ទិវាអន្តរជាតិសម្រាប់ការការពារស្រទាប់អូហ្សូនត្រូវបានប្រារព្ធនៅថ្ងៃទី ១៦ ខែកញ្ញាជារៀងរាល់ឆ្នាំ សំដៅបង្កើនការយល់ដឹងអំពីពិធីសារម៉ុងត្រេអាល់ (Montreal) ស្តីពីសារធាតុ ដែលបំផ្លាញស្រទាប់ អូហ្សូន លើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយសារ អំពីកិច្ចការពារស្រទាប់អូហ្សូនដល់សង្គមទាំងមូល។ ក្នុងឆ្នាំ២០២២នេះ ដោយប្រធានបទ “រួមដៃគ្នាការពារជីវិត នៅលើភព ផែនដី” ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម សហការជាមួយភាគីពាក់ព័ន្ធរៀបចំសកម្ម ភាពមួយចំនួនឆ្លើយតបនឹងទិវាអន្តរជាតិការពារស្រទាប់អូហ្សូន រួមចំណែកដល់ជោគជ័យនៃពិធីសារម៉ុងរ៉េអាល់ ក្នុងការការពារស្រទាប់ អូហ្សូន ការពារជីវិតនៅលើភពផែនដី។ រួមជាមួយសហគមន៍អន្តរជាតិ វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពការពារស្រទាប់អូហ្សូន គ្រប់គ្រងនិងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន (CFC, Halon, CTC, HCFC, Methyl Bromide) សារធាតុដែលបង្កផលប៉ះពាល់ផ្ទះកញ្ចក់ (HFC)។ ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសវៀតណាម សហការជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើតផែនការគ្រប់គ្រងសម្រាប់ការលុបបំបាត់សារធាតុគ្រប់គ្រងតាមពិធីសារម៉ុងរ៉េអាល់។ ជំហានដ៏រឹងមាំមួយឆ្ពោះទៅមុខក្នុងការគ្រប់គ្រង និងការពារស្រទាប់អូហ្សូន គឺការរៀបចំផ្ទៃក្នុងនូវបទប្បញ្ញត្តិស្តីពីកិច្ចការពារស្រទាប់អូហ្សូននៅក្នុងមាត្រា ៩២ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថានឆ្នាំ ២០២០ និងក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចការពារស្រទាប់អូហ្សូន...។ លើសពីនេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកជាចម្បង ក្នុងការបង្កើត និងដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីផ្សព្វផ្សាយផែនការជាតិ ស្តីពីការគ្រប់គ្រង និងលុបបំបាត់សារធាតុដែលធ្វើឱ្យបាត់បង់ស្រទាប់អូហ្សូន សារធាតុបង្កឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវគ្រប់គ្រងមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣៕