វៀតណាមរួមដៃជាមួយពិភពលោកលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសមភាពយេនឌ័រ
(VOVWORLD) - នៅក្នុងសន្និសីទ សមាជិកទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានយ៉ាងសកម្មនិងកិត្យានុភាពកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិ ក្នុងដំណាក់កាលថថ្មី។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn) |
ស្ថានបេសកកម្មអចិន្រ្តៃយ៍ របស់ វៀតណាម អមអង្គការអប់រំវិទ្យា សាស្ត្រនិងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុង ប៉ារីស ទើបតែបានចូលរួមសន្និសីទដើម្បីបង្កើតបណ្តាញអន្តរជាតិ នៅទីក្រុងប៉ារីស ដោយឈានមុខអំពីសមភាពយេនឌ័រ (International Gender Champions IGC-Paris Hub) តាមប្រព័ន្ធវីដេអូ។
អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការ UNESCO បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការលើកកម្ពស់តួនាទីនិងសក្តានុពលដ៏ធំធេងរបស់ស្ត្រីក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ក៏ដូចជា លើកកម្ពស់ឋានៈស្ត្រីហើយតួនាទីនិងការចូលរួមចំណែករបស់ស្ត្រីត្រូវបានវាយតម្លៃខ្ពស់ក្នុងការកសាងនិងដំណើរការកសាងសហគមន៍អាស៊ាន។
នៅក្នុងសន្និសីទ សមាជិកទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានយ៉ាងសកម្មនិងកិត្យានុ ភាពកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិ ក្នុងដំណាក់កាលថ្មី៕