វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា

(VOVWORLD) - នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang នៅពេលឆ្លើយបទសម្ភាសជាមួយសារព័ត៌មាននាថ្ងៃទី ២០ មិថុនា មុនដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី និងបំពេញការងារនៅប្រទេសបារាំង (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៣)។

វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang។ (រូបថត៖ VNA)

យោងតាមលោកឯកអគ្គរដ្ឋទូត Dinh Toan Thang ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ វៀតណាមបានកំណត់កំណើនបៃតងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ គោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពបរិស្ថាន។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសន្យាយ៉ាងមុតមាំរបស់រដ្ឋាភិបាលចំពោះការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ (Net Zero) នៅកិច្ចប្រជុំ COP26 និងការសម្រេចចិត្តចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ជាមួយនឹងប្រទេស G7 មួយចំនួន និងដៃគូអន្តរជាតិផ្សេងទៀត។ ការដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មីនៅទីក្រុងប៉ារីស (ប្រទេសបារាំង) បង្ហាញពីការសន្យាយ៉ាងមុតមាំ និងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ