វៀតណាមរួមទាំងប្រទេសផ្សេងៗនានា បង្កើនកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍
(VOVWORLD) -នាល្ងាចថ្ងៃទី ៧ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសន្និសីទកាសែតស្ដីពីការជូនដំណឹងលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី ៣ នៃបណ្ដាប្រទេសចូលរួមយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady - Chao Phraya - Mekong (ACMECS) រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងសន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកតី ៤ នៃបណ្ដាប្រទេសជាសមាជិកយន្តការសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ។
វៀតណាមរួមទាំងប្រទេសផ្សេងៗនានា បង្កើនកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ |
នាល្ងាចថ្ងៃទី ៧ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសន្និសីទកាសែតស្ដីពីការជូនដំណឹងលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី ៣ នៃបណ្ដាប្រទេសចូលរួមយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady - Chao Phraya - Mekong (ACMECS) រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងសន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកតី ៤ នៃបណ្ដាប្រទេសជាសមាជិកយន្តការសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ។ អញ្ជើញជាអធិបតីសន្និសីទកាសែតនេះ លោក Nguyen Ngoc Thien រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា សន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី ៣ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី ៤ បានប្រព្រឹត្តិ ទៅនាថ្ងៃទី ៧ កញ្ញា នៅទីក្រុងហូជីមិញប្រកបដោយជោគជ័យតាមរយៈបណ្ដាសេចក្ដីថ្លែងការណ៍រួម។ នៅក្នុងបណ្ដាសន្និសីទទាំងនេះ រដ្ឋមន្ត្រីបណ្ដាប្រទេសចូលរួមបានប្រមូលផ្ដុំពិភាក្សា វាយតម្លៃលើដំណើរការសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ និងតំរង់ទិសសហប្រតិបត្តិការនាពេលខាងមុខ ប្រមូលផ្ដុំទៅលើបញ្ហាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ អភិវឌ្ឍន៍ប្រភពធនធានមនុស្សទេសចរណ៍ជាដើម។
ក៏នាល្ងាចថ្ងៃទី ៧ កញ្ញា ដដែល នៅទីក្រុងហូជីមិញ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានរួមសហការជាមួយក្រសួងវប្បធម៌បេតិកភណ្ឌនិងទេសចរណ៍អ៊ីតាលី រៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម - អ៊ីតាលីផងដែរ៕