វៀតណាមរួមវិភាគទានផ្ដើមគំនិតនៅវេទិការពិភពលោកអំពីទឹក។

វៀតណាមរួមវិភាគទានផ្ដើមគំនិតនៅវេទិការពិភពលោកអំពីទឹក។ - ảnh 1
វៀតណាមរួមវិភាគទានផ្ដើមគំនិតនៅវេទិការពិភពលោកអំពីទឹក។

VOV-នាថ្ងៃទី១៣មិនានៅទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំងបាន​ប្រព្រឹត្តទៅសន្និសិទរដ្ធមន្ត្រីវេទិការពិភពលោកអំពីទឹកលើកទី៦។ គណៈប្រតិភូ​វៀតណាមដឹកនាំដោយរដ្ធមន្ត្រីក្រសួងធនធាននិងបរិស្ថាន Nguyen Minh Quang បានចូលរួមវេទិការនិងមានការផ្ដើមគំនិតសំខាន់មួយចំនួន។ ឆ្លើយសម្ភាស អ្នកយកព័ត៍មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំង អនុរដ្ធមន្ត្រី ក្រសួង​ធនធាននិងបរិស្ថានវៀតណាមលោក​ Nguyen Thai Lai បានឲ្យដឹងថា៖ “អាទិភាពរបស់វៀតណាមនៅវេទិការគឺស្វែងយល់និងផ្លាស់ប្តូរអំពីការគ្រប់គ្រង​បណ្ដាប្រភពទឹកលើពិភពលោក។​វៀតណាមបាននាំមកវេទិការនូវបទពិសោធន៍​ក្នុងការរួមជាមួយបណ្ដាប្រទេសមានប្រភពទឹករួម អភិវឌ្ឍន៍ចីរភាពប្រភពទឹក ជាក់ស្តែងគឺប្រភពទឹកនៃទន្លេមេគ្គង។”
វេទិការទឹកលើកទី៦នៅ Marseille ជាឪកាសដើម្បីបណ្ដាដំណាងរាយការណ៍​អំពីការផ្ដើមគំនិតនិងដំណោះស្រាយសំដៅឆ្លងផុតពីការលំបាកនាបច្ចុប្បន្ន
ដើម្បីឈានទៅចុះហត្ថលេខាលើ “សន្ធិសញ្ញាពិភពលោកអំពីការគ្រប់គ្រងយ៉ាង
ល្អ​បំផុតបណ្ដាទន្លេបឹងស្រៈ”។ ពិធីចុះហត្ថលេខាលើឯកសារនេះគ្រោងនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី១៦មិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ