វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចប្រជុំ ABAC លើកទី៣នៅកាណាដា
(VOVWORLD) - សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC លើកទី៣ (ABAC ៣) បន្តប្រព្រឹត្តទៅក្នុងថ្ងៃទី២៥ កក្កដា នៅ ទីក្រុង Toronto ប្រទេសកាណាដា។
(VOVworld) - សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC លើកទី៣ (ABAC ៣) បន្តប្រព្រឹត្តទៅក្នុងថ្ងៃទី២៥ កក្កដា នៅ ទីក្រុង Toronto ប្រទេសកាណាដា។គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធាន ABAC វៀតណាមលោក Hoang Van Dun បានរួមវិភាគទានយ៉ាងសកម្ម តាម នោះបង្ហាញច្បាស់នូវតួនាទីរបស់ប្រទេសជាប្រធាន APEC ឆ្នាំនេះ។ថ្លែងមតិក្នុង កិច្ចប្រជុំជំនាញស្ដីពីដៃគូអភិវឌ្ឍន៍សហគ្រាស APEC-កាណាដា នោះ លោក Hoang Van Dung បានសង្កត់ធ្ងន់ទៅលើផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤។ដោយហេតុនេះ លោកអំពាវនាវឲ្យកសាងក្របខ័ណ្ឌគោលនយោបាយ ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ជឿនលឿនក្នុងប្លុក APEC ទាំងមូល ដើម្បីបង្កើន សមត្ថភាពអនុវត្តប្រសិទ្ធភាពនៃបច្ចេកវិទ្យាឌីជីថលសំរាប់មជ្ឈដ្ឋានសហគ្រាស៕