វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០
|
វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០ |
(VOV)_គណៈប្រតិភូវៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣០ និងសន្និសីទជាន់ខ្ពស់ផ្សេងៗ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte បានមានការរួមវិភាគទានសំខាន់ ចូលក្នុងភាពជោគជ័យរួមនៃសន្និសីទ។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានសារព័ត៌មាន ស្ដីអំពីលទ្ធផលសន្និសីទជាន់ខ្ពស់ អាស៊ាន លើកទី៣០ និងសកម្មភាពផ្សេងៗ នៅហ្វីលីពីន។
នៅសន្និសីទ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរឹងមាំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ចំនួន៣។ នោះគឺ ផ្តល់អាទិភាពសំរាប់ការផ្គត់ផ្គងផលប្រយោជន៍សំរាប់ប្រជាជន ដោយយកប្រជាជនជាចំណុចកណ្ដាល។អាស៊ានបន្តកែទម្រង់ក្បាលម៉ាស៊ីន និងរបៀបធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀត…លៗ៕