វៀតណាមរួមវិភាគទានយ៉ាងសកម្មនៅសន្និសីទមន្ត្រីជាន់ខ្ពស់ G២០

វៀតណាមរួមវិភាគទានយ៉ាងសកម្មនៅសន្និសីទមន្ត្រីជាន់ខ្ពស់ G២០ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារក្រុម G២០ នៅ Baden-Baden កាលពីថ្ងៃទី១៧ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌសកម្មភាពរបស់ក្រុមខឿនសេដ្ឋកិច្ចជួរមុខលើ
ពិភពលោកទាំង២០ (G២០)​ នោះ សន្និសីទមន្ត្រីជាន់ខ្ពស់ G២០ លើកទី២ ត្រូវបាន
រៀបចំឡើងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ មិនា នៅទីក្រុង Frankfurt របស់អាល្លឺម៉ង់។
នៅទីនេះ គណៈប្រតិភូវៀតណាមបានសកម្មនិងម្ចាស់ការផ្ដល់យោបល់ជាច្រើន
នៅសម័យប្រជុំ។ថ្លែងមតិនៅសម័យប្រជុំអំពីពាណិជ្ជកម្មនិង វិនិយោគទីប្រឹក្សា
រដ្ឋមន្ត្រីការបរទេសលោក Vu Quang Minh បានជូនដំណឹងពី លទ្ធផលនៃសន្និសីទ
មន្ត្រីជាន់ខ្ពស់ APEC លើកទី១នៅវៀតណាម ព្រមទាំងស្នើ ឲ្យ APEC និង G២០
ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការនិងបំពេញបន្ថែមឲ្យ គ្នាទៅវិញទៅមកក្នុង
បញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺពាណិជ្ជកម្មនិង
វិនិយោគ។គណៈប្រតិភូវៀតណាមក៏បានចែករំលែកអំពីលទ្ធផលនិងបទពិសោធន៍
ក្នុងការដោះស្រាយបញ្ហាប្រហាក់ប្រហែលក្នុងរក្របខ័ណ្ឌសន្និសីទជាច្រើនទៀត
ដូចជា សន្និសីទអ.ស.បតំបន់អាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហ ប្រតិបតិ្តការលើ
វិស័យដឹកជញ្ជូន ពាណិជ្ជកម្មនិងអនុវត្តរបៀបវារៈឆ្នាំ២០៣០ បណ្ដាក្របខ័ណ្ឌ
សហប្រតិបតិ្តការអនុតំបន់ទន្លេមេគង្គ យុទ្ធសាស្ត្រសហប្រតិ បតិ្តការសេដ្ឋកិច្ច
Ayeyawady-Chao Phraya-Mekong និងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម
(ACMECS-CLMV) ជាដើម។យោបល់ជាច្រើនរបស់វៀតណាមទទួលបានការ
ស្វាគមន៍និងគាំទ្រពីប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់និងតំណាងជា ច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ