វៀតណាមរួមវិភាគទានយ៉ាងសំខាន់ក្នុងការបង្កើនឋានៈនិងរូបភាពរបស់អាស៊ាន

(VOVWORLD) - វៀតណាមទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃឆ្នាំ ២០២០។ 
វៀតណាមរួមវិភាគទានយ៉ាងសំខាន់ក្នុងការបង្កើនឋានៈនិងរូបភាពរបស់អាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ឥណ្ឌូនេស៊ី ប្រ ចាំនៅអង្គការសហប្រជាជាតិ នៅពេលជួបជាមួយសារព័ត៌មាន ក្នុងបរិបទដែលវៀតណាមឈានដល់ពេលបញ្ចប់ឆ្នាំដំបូងនៃអាណត្តិទី ២  ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dian Triansyah Djani បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឋានៈនិងរូបភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្រុមប្រឹក្សាសន្តិសុខ។ យោងតាមលោកឯកអគ្គរដ្ឋទូតរូបនេះ វៀតណាមនិងឥណ្ឌូណេស៊ីពុំមានទស្សនៈខុសគ្នាអំពីបញ្ហាធំៗ នៅក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០ នោះទេ។ យ៉ាងណាមិញ នៅឆ្នាំ ២០២១ ខណៈពេលដែលមាន តែវៀតណាមប៉ុណ្ណោះដែលជា សមាជិកអាស៊ានតែមួយគត់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ លោក Dian Triansyah Djani សង្ឃឹមថា វៀតណាមនឹងទទួលបានជោគជ័យមួយឆ្នាំទៀត ទោះបីជាស្ថានភាពនឹងមិនងាយស្រួលក៏ ដោយ ពីព្រោះពិភពលោកកំពុងផ្លាស់ប្តូររាល់ថ្ងៃ ហើយមានបញ្ហាប្រឈមជាច្រើនកំពុងរងចាំ ជាពិសេសផលវិបាកបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ