វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់

វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់ - ảnh 1
វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់

(VOV)_នាថ្ងៃទី១៩មេសា នៅទីក្រុង Frankfurt (ប្រទេសអាល្លឺម៉ង់) បាន​ប្រព្រឹត្ត
​ទៅ​សិក្ខាសាលា ស្ដីអំពីការជំរុញវិនិយោគអាស៊ាន ដោយប្រធានបទ៖ ​វិនិយោគដើម្បី
​អាស៊ានមួយប្រកបដោយសកលភាវូបនីយកម្ម ដោយស្ថានទូត​វៀតណាម ម៉ាឡេស៊ី​
 និងថៃរួមគ្នារៀបចំឡើង។ អង្គសន្និសីទ បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ប្រ
​ទេសអាស៊ានទាំងឡាយ ជំនះពុះពារលើគម្លាតអភិវឌ្ឍន៍ ប្រព័ន្ធនយោបាយ និងវប្ប
ធម៌ ដើម្បីផ្លាស់ប្តូរតាមនិន្នាការសកម្ម របស់បរិយាកាសវិនិយោគនៅប្រទេសអាស៊ាន
នានា។ ប្រការនេះកំពុងបង្កើតឡើងឱកាស​ងាយស្រួល សំរាប់វិនិយោគិន EU និ
យាយរួម និងអាល្លឺម៉ង់ និយាយ​ដោយឡែក​ក្នុងវិស័យជាច្រើន។

          ឯកអគ្គរដ្ឋទូតវៀតណាម Doan Xuan Hung បានអះអាងថា៖ រួមជាមួយការ​
អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា៖ កិច្ចព្រមព្រៀងដៃគូឆ្លងមហា​
សមុទ្រប៉ាស៊ីហ្វីក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ( EVFTA​)​​
វៀតណាមកំពុងមានឧត្តមភាពជាច្រើន ជាពិសេសគឺទីផ្សារ។​វៀតណាមជា​និច្ច
កាលស្វាគមន៍ និងបង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវករអាល្លឺម៉ង់មកដល់វៀតណាម ស្វែងរកឱកាសសហប្រតិបត្តិការ ធ្វើអាជីវកម្ម និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ