វៀតណាមរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្ត

វៀតណាមរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្ត - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៦ដែលបានប្រារព្ធនៅទីក្រុងហាណូយចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៨៦ (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី៣កុម្ភៈ បក្សកុម្មុយនិស្តវៀតណាមប្រារព្ធខួបលើកទី៨៧នៃទិវា
 បង្កើត (ថ្ងៃទី៣កុម្ភៈ១៩៣០-ថ្ងៃទី៣កុម្ភៈ២០១៧)។ ក្នុងឱកាសនេះដែរ កាសែត
Nhan dan (កាសែតប្រជាជន) ស្ថាប័នមជ្ឈឹមរបស់បក្សកុម្មុយនិស្តវៀតណាម ជា
សម្លេងរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម បានចុះផ្សាយលើទំព័រទី១នូវរូបភាព
 លោកប្រធានហូជីមិញនិងប្រសាសន៍មួយឃ្លារបស់លោក ស្តីពីការកសាងបក្ស។
សារព័ត៌មាននេះក៏បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ពីនិទាឃៈរដូវបង្កើត
បក្សមុននេះ -រំលឹកឡើងវិញនិងពិចារណា”។ អត្ថបទនេះបានអះអាងថា ព្រឹត្តិការ
ណ៍បង្កើតបក្សក្មុយនិស្តវៀតណាមមុននេះ៨៧ឆ្នាំ ជាការគូសសញ្ញានូវរបត់សំខាន់
 របស់បក្ស។ រំលឹកដល់ “និទាឃៈរដូវកសាងបក្ស” មុននេះ និងមានមោទនភាព
ចំពោះ ទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់បក្ស ហើយក៏ជាឱកាសសម្រាប់
បញ្ជាក់ច្បាស់ថែមទៀត មើលឡើងវិញនូវការទទួលខុសត្រូវសម្រាប់ “និទាឃៈរដូវ
កសាងបក្ស” ក្នុងឆ្នាំ ២០១៧នេះ។

        ក្នុងពេលជាមួយគ្នានោះ បទវិចារណកថា “កសាងបក្សស្អាតស្អំ រឹងមាំសក្តិ
សមនឹងភារកិច្ច” បានចុះផ្សាយលើកាសែត Quan doi nhan dan(កាសែតកងទ័ពប្រ
ជាជន) ច្បាប់ចេញថ្ងៃទី៣កុម្ភៈបានអះអាងនូវលទ្ធផលដែលបក្សទាំងមូល ប្រជា
ជនទាំង មូលនិងកងទ័ពទាំងមូលទទួលបានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម
លើកទី ៤ (នីតិកាលទី១១) ស្តីពីការកសាងបក្ស រួមជាមួយការផ្សព្វផ្សាយនិងអនុវត្ត
នូវ សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១២) ស្តីពីការកសាងនិងពង្រឹង
បក្ស នោះ គឺថ្មីម្តងទៀតបានបញ្ជាក់នូវឬទ្ធានុភាព បញ្ញានិងឈ្លាសវៃរបស់បក្សកាន់
 អំណាច។ ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកាន់អំណាចមួយគឺ ទាម
ទារឲ្យបក្សកុម្មុយនិស្តវៀតណាមត្រូវបន្តការហាត់ពត់លត់ដំដើម្បីមានគ្រប់ គ្រាន់
ឬទ្ធានុភាព សមត្ថភាព បញ្ញានិងការជឿទុកចិត្តលើភាពជាអ្នកដឹកនាំបដិវត្តន៍ នាំ
ប្រទេសជាតិបន្តការអភិវឌ្ឍន៍ “ប្រកៀកស្មាជាមួយប្រទេសមិត្តទាំងអស់លើពិភព
លោក” ផងដែរ។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការមជ្ឈឹមកណ្តាលនៃគណៈបក្សប្រជាជន
កម្ពុជាបានផ្ញើរ​សារទូរលេេខអំណរសាទរទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។
សារទូរលេខបានវាយតម្លៃខ្ពស់ ចំពោះការអផិវឌ្ឍន៍ដោយឥតឈប់ឈរនៃទំនាក់
ទំនងសាមគ្គី មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
រវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង
កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ