វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie
(VOVWORLD) /  
|
វៀតណាមរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie (VOV) |
Vovworld-ពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិ Francophonie
បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ជាមួយការចូលរួម
របស់អគ្គលេខាធិការ Francophonie លោក Abdou Diouf និងអនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan។
ថ្លែងមតិនៅពិធីនេះអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan
បានអះអាងថា ពិធីរំលឹកខួបអនុស្សាវរីយ៍នេះជាឱកាសរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាពមិត្តភាពរវាងបណ្ដាប្រទេសសមាជិក Francophonie លើកដម្កើងភាសា
បារាំង។ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖
“វៀតណាមវាយតំលៃខ្ពស់រាល់ជោគជ័យនិងការរួមវិភាកទានរបស់សហគមន៍
Francophonie ចំពោះពិភពលោកនិយាយរួមនិងចំពោះសហគមន៍ Francophonie
និយាយដោយឡែក ក្នុងនោះមានគុណបំណាច់ដ៏ធំធេងរបស់លោកអគ្គលេខាធិ
ការ។ វៀតណាមកំពុងមានសកម្មភាពសកម្មដើម្បីរួមវិភាគទានសំរាប់គ្រួសាររួម
Francophonie៕”
-VOVWORLD