វៀតណាមរំលេចសារសំខាន់នៃការគ្របដណ្ដប់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី

(VOVWORLD) - ថ្លែងនៅសម័យប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំងដើម្បីសម្របខ្លួនជាមួយនឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី ហើយធានាសុខុមាលភាពសង្គមដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយសង្គម។

វៀតណាមរំលេចសារសំខាន់នៃការគ្របដណ្ដប់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី - ảnh 1រូបថតឧទាហរណ៍៖ ក្រសួងសុខាភិបាលវៀតណាម។

សម័យប្រជុំរួមក្រោមប្រធានបទ “វិបត្តិ ទប់ទល់និងស្ដារ - ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០” របស់គណៈកម្មការឯកទេសសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២១។

ថ្លែងនៅសម័យប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំងដើម្បីសម្របខ្លួនជាមួយនឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី ហើយធានាសុខុមាលភាពសង្គមដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយសង្គម។

តំណាងវៀតណាមក៏បានគាំទ្រចំពោះវិធានការនានា សំដៅជំរុញការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ (SDGs ២០៣០) ផងដែរ។ វៀតណាមបានបញ្ជាក់នូវការប្ដេជ្ញាចិត្តអនុវត្ត SDGs ២០៣០ ហើយផ្ដល់ព័ត៌មានអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានរួមបញ្ចូលទៅក្នុងគោលនយោបាយជាតិ។ តំណាងវៀតណាមបានអះអាងថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗទៀត ក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត និងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ