វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្ម

(VOVworld)-នៅវេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី នាព្រឹកថ្ងៃទី៦តុលានៅ
ទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Andrey G.Kovtun
បានឲ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមនា ប៉ុន្មានឆ្នាំថ្មីៗនេះ មានការ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ បណ្តាសកម្មភាពក្នុងវេទិការ នេះ និងជម្រុញ ការរួមផ្សំ
សកម្មភាពរវាងមជ្ឈដ្ឋានអង្គភាពអាជីវកម្មនៃប្រទេស ទាំងពីរ ក៏ដូចជាធ្វើឲ្យទំ
នាក់ទំនងដៃគូយុទ្ធសាស្រ្ត លើគ្រប់វិស័យរវាងរុស្ស៊ីនិងវៀតណាមក្លាយទៅជា
សម្បូបែបថែមទៀត។

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
វេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី (TTXVN)

        តាមលោក Doan Duy Khuong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហ
 កម្មវៀតណាមថា វៀតណាមនិងរុស្ស៊ី កំពុងខំប្រឹងប្រែងក្នុងកិច្ចចរចារកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគុយ រួមមានរុស្ស៊ី បេឡារុស
 និងកាហ្សាក់ស្ថាន។​លោកឲ្យដឹងថែមទៀតថា៖

       “សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើរតួនាទីជាក្បាលម៉ាស៊ីន ក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកពង្រឹង
និង ពង្រីកទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។ យើងខ្ញុំជឿជាក់ថា តាមរយៈ
 វេទិការនេះ ទំនាក់ទំនងទ្វេភាគី ជាពិសេសទំនាក់ទំនងសហគមន៍ អង្គភាពអាជីវ
កម្មនៃប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នាពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ