វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយព័ត៌មាន

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយព័ត៌មាន - ảnh 1
វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយព័ត៌មាន​ (Image: VOV Online)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនិងព័ត៌មាន មហាជនសហព័ន្ធរុស្ស៊ី លោក Nikolai Nikiforov រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាម​ លោក Nguyen Bac Son រួមជាមួយក្រុមការងារបានទៅ​បំពេញ
ទស្សនកិច្ចការងារនៅរុស្ស៊ី ចាប់ពីថ្ងៃទី ២ ដល់ទី ៤ កញ្ញា។ ក្នុងជំនួបធ្វើ ការ
រដ្ឋមន្ត្រីទាំង ២ រូប​ បានចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងបណ្ដាមធ្យោបាយព័ត៌មានមហាជន ពិភាក្សាអំពីការអភិវឌ្ឍន៍
សេវ៉ាកម្ម internet ទូរស័ព្ទចល័ត ជាដើម។ ភាគីទាំង ២ ក៏បានទទួលស្គាល់ការ រីកចំរើនដែលទទួលបានក្នុងការងារផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពក្នុងប្រទេស
និមួយៗ​ក្នុងរយៈពេលកន្លងមក ហើយពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការ សំដៅបើកទូលាយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ និយាយរួម កិច្ចសហ ប្រតិបត្តិការវាងក្រសួងផ្សព្វផ្សាយនៃប្រទេសទាំង ២ និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ