វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
|
វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: Vietnam+) |
(VOVworld) - នាថ្ងៃទី ១៤ មេសា មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុង ហាណូយបានរៀបចំសន្និសីទកាសែតស្តីអំពីសកម្មភាពនៃបណ្ដាតំណាង
អង្គភាពអាជីវកម្មលើវិស័យផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានៃសហព័ន្ធរុស្ស៊ីដែលទៅ
បំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ទី ១៩ មេសា
សំដៅបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអង្ភាពអាជីវកម្មនៃប្រទេស
ទាំង ២។ នេះគឺជា សកម្មភាពរបស់គំរោងការណ៍ “រុស្ស៊ី-វៀតណាម៖ ខឿន
សេដ្ឋកិច្ចថ្មី” ដែលត្រូវបានចាប់ផ្តើមពីខែមេសាឆ្នាំ ២០១២។ តាមកម្មវិធីធ្វើ
សកម្មភាព គណៈប្រតិភូនៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាផ្លាស់ប្តូរថ្មីរបស់រុស្ស៊ី
នឹងឧទ្ទេសនាមវិស័យឧស្សាហ កម្មស្បៀងអាហារ បរិស្ថាន បច្ចេកវិទ្យា
ព័ត៌មានក្នុងការផលិតកម្មថាមពលនិងគ្រឿងសម្ភរៈបរិគ្នាសុខាភិបាល។
ភាគីទាំង ២ បានជឿជាក់ទៅលើប្រសិទ្ធភាពនិងយថទស្សនៃការផ្លាស់ប្តូរ
វិទ្យាសាស្ត្របច្ចេកវិទ្យារវាងរុស្ស៊ីនិងវៀតណាមដែល កំពុងអនុវត្ត៕