វៀតណាម-រុស្ស៊ីពង្រឹងនិងពង្រីកទំនាក់តំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នារសៀលថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ 
វៀតណាម-រុស្ស៊ីពង្រឹងនិងពង្រីកទំនាក់តំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ  - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

(VOVworld) – ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នារសៀលថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ថ្លែងមតិនៅជំនួបនេះ លោក Tran Dai Quang បានអះអាងនូវគោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងផ្តល់អាទិភាព ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយ ស្នើឲ្យភាគីរុស្ស៊ីបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសវៀតណាមសវិនិយោគឲ្យសម ស្របចូលក្នុងតំបន់អាស៊ីបូព៌ារដោយឈរលើមូលដ្ឋានសក្តានុភាពនិងតម្រូវការសហប្រតិបត្តិ ការនៃភាគីទាំងពីរ។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការយ៉ាងសកម្មរបស់វៀតណាមក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ ហើយអះអាងថា៖ វៀតណាមជានិច្ចកាលជាអាទិភាពមួយក្នុងគោលនយោបាយកិច្ច ការបរទេសរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក Vladimir Putin  ក៏បានស្នើឲ្យ វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសរុស្ស៊ីចូលរួមបណ្ដាគំរោងការណ៍សហប្រតិបត្តិការថ្មីអំពីការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវដេក ថាមពល ប្រេងឧស្ម័ន្ធដុត ឧស្សាហកម្មរថយន្ត ការប្រើប្រាស់នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព បង្កើនការជួបប្រា ស្រ័យវប្បធម៌ប្រជាជនផងដែរ។ បន្ទាប់ពីជំនួបចរចាពោលខាងលើ ភាគីទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមវៀតណាម-សហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធានា សន្តិសុខព័ត៌មានអន្តរជាតិតាមទិសកសាងនិងពង្រឹងទំនុកទុកចិត្តរួម  ធានាសន្តិសុខព័ត៌មាន សំរាប់សំណង់សំខាន់ខាងសន្តិសុខជាតិ ប្រឆាំងនឹងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារព័ត៌មានដើម្បីគោលដៅភេរវកម្ម ។ល។៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ