វៀតណាម-រុស្ស៊ីសហប្រតិបត្តិការយុទ្ធសាស្ត្រអំពីអប់រំនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan (dangcongsan.vn) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី១៦កញ្ញា
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយប្រធានបទ “សហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ
និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា៖ មូលគ្រឹះឲ្យការអភិវឌ្ឍន៍ចីរភាពនូវទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រវៀតណាម-សហព័ន្ធរុស្ស៊ី”។ ថ្លែងមតិនៅសិក្ខាសាលា
ឧបនាយករដ្ឋមន្ត្រីបានសម្ដែងក្តីសង្ឃឹមសហប្រតិបត្តិការអប់រំ-បច្ចេកវិទ្យាបន្ត
ជាមូលគ្រឹះមួយក្នុងចំណោមមូលគ្រឹះសំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ
លើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ីដំណាក់កាល២០១៤-២០២០។ វៀត
ណាមមានបំណងចង់បង្កើនបរិមាណនិស្សិតវៀតណាមរៀនសូត្រនៅសហព័ន្ធ
រុស្ស៊ី ពីឥឡូវដល់ឆ្នាំ២០២០ឡើង៤ពាន់នាក់។ ឧបនាយករដ្ឋមន្ត្រីចង់ឲ្យ
សិក្ខាសាលាធ្វើឲ្យច្បាស់លាស់ជាងរបៀបអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការ
អប់រំវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដាក់ចេញគោលដៅគោលមាគ៌ាជាក់ស្ដែងធ្វើជា
មូលគ្រឹះអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ដំណាក់កាល២០១៤-២០២០។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បាន
អះអាងថា៖
“ថ្ងៃនេះបានមានដំណាងរបស់បណ្ដាស្ថាប័នរបស់សភាបណ្ឌិតវិទ្យាសាស្ត្រ
រុស្ស៊ី វិទ្យាស្ថានចុងបូព៌ារួមជាមួយបណ្ដាសាលារបស់វៀតណាម។ ភាកីទាំងពីរ
បានផ្លាស់ប្តូរជាមួយគ្នា ប្រសិនបើដល់ខែវិច្ឆិការខាងមុខមានប្រធានបទចំនួន
៣សហការស្រាវជ្រាវគឺជាការចាប់ផ្ដើមដ៏ថ្លៃថ្លា។ ខ្ញុំមានបំណងនាពេលខាងមុខ
ភាគីទាំងពីរនឹងផ្លាស់ប្តូរដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំរាប់៥ឆ្នាំ ១០ឆ្នាំនិង
៣០ឆ្នាំខាងមុខក្នុងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសយើង
ទាំងពីរ។”
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈអំពីជំនួបរវាងបណ្ដាសហប្រធានគណៈ
កម្មាធិការរុស្ស៊ី-វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា៕
-VOV