វៀតណាមរៃអង្គាសប្រាក់ជាង ២,២ លានលានដុងដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី ២៧ សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ទទួលបានជំនួយជាប្រព័ន្ធ ECMO ចំនួន ២ គ្រឿងដែលមានតម្លៃ ៧ ពាន់លានដុង ពីសម្ព័ន្ធក្រុមហ៊ុន NSJ Group ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
វៀតណាមរៃអង្គាសប្រាក់ជាង ២,២ លានលានដុងដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ទទួលជំនួយជាប្រព័ន្ធ ECMO ចំនួន ២ គ្រឿង ពីសម្ព័ន្ធក្រុមហ៊ុន NSJ Group (រូបថត៖ daidoanket.vn)

ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានសង្កត់ធ្ងន់ថា តាម រយៈសេចក្ដីអំពាវនាវរបស់គណៈអធិប តីនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនោះ សារអំពីសេចក្ដីស្នេហាជាតិ ត្រូវបានរីកសាយ ភាយយ៉ាងខ្លាំងក្លា ពោលគឺមានស្ថាប័ន អង្គភាព អង្គការ និងបុគ្គលនៅក្នុងនិងក្រៅប្រទេស រួមទាំងជន វៀតណាមនៅឯបរទេស បានផ្ដល់ជំនួយឧបត្ថម្ភ ដើម្បីរួមជាមួយបក្ស រដ្ឋពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

សូមបញ្ជាក់ថា បន្ទាប់ពីរយៈពេលជាង ៥ ខែធ្វើការបំផុសមក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម ចាប់ពីមជ្ឈឹមរហូតដល់មូលដ្ឋាន ទទួលបានទឹកប្រាក់និងសំភារៈជាង ២,២ លានលានដុង ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ