វៀតណាមលើកកំពស់កម្រិតទប់ទល់ទៅនឹងអាសន្នរោគ Ebola

វៀតណាមលើកកំពស់កម្រិតទប់ទល់ទៅនឹងអាសន្នរោគ Ebola  - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ក្នុងការចុះត្រួតពិនិត្យមន្ទីពេទ្យត្រូពិចមជ្ឈឹម


(VOVworld) - មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវលើកកំពស់ការប្រុងប្រយ័ត្ន និង
លើកកម្រិតទប់ទល់ទៅនឹងអាសន្នរោគ Ebola ដែលមានគ្រោះអាសន្នជ្រៀតចូលម
កវៀតណាម។នេះគឺជាសំណូមពររបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម
លោក Nguyen Thanh Long នៅពេលចុះត្រួតពិនិត្យការងារ បង្ការ ប្រឆាំងអាសន្នរោគ
នេះនៅមន្ទីពេទ្យត្រូពិចមជ្ឈឹមនាថ្ងៃទី១៩ តុលា។ចូលរួមក្រុមត្រួតពិនិត្យ ក៏មាន
ដំណាងនៃអង្គការសុខាភិបាលពិភពលោកនៅវៀតណាមផងដែរ។បើទោះបីជាវៀត
ណាមមិនទាន់រកឃើញករណីណាឆ្លង់វីរុស Ebola នៅឡើយក្ដី ប៉ុន្តែតាមការត្រួត
ពិនិត្យបានសរឃើញថា មន្ទីពេទ្យត្រូពិចមជ្ឈឹម បានត្រៀមខ្លួនជាស្រេចសំរាប់ការ
ទទួល ព្យាបាល និងបង្ការប្រឆាំងការឆ្លងអាសន្នរោគនេះ។តាមលោក Nguyen Thanh
Long ថា វៀតណាម នឹងបង្កើតក្រុមប្រតិកម្មរហ័សចំនួន៤ ក្រុមនៅថ្នាក់រដ្ឋ ដើម្បីទប់
ទល់ទៅនឹងអាសន្នរោគនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ