វៀតណាមលើកកំពស់ការការពារនិងគ្រប់គ្រងចីរភាពប្រភពទឹក។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងមានបទថ្លែងមតិបើក“សិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេ-របៀបទាក់ទិនកំណើនបៃតង”។ |
VOV-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងមានបទថ្លែងមតិបើក
“សិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេ-របៀបទាក់ទិនកំណើន
បៃតង”។ សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់អ្នកជំនាញការជាង១០០
នាក់នៅក្នុងប្រទេសនិងអន្តរជាតិមកពីប្រទេសចំនួន៥១ជាសមាជិកនៃវេទិការសហប្រតិបត្តិការអាស៊ី-អ៊ឺរុប (ASEM) ក៏ដូចជាដំណាងរបស់អង្គការសហប្រជាជាតិបណ្ដាអង្គការដំបន់និងអន្តរជាតិ។ នេះជាព្រឹត្តិការណ៍សំខាន់មួយរបស់ ASEM
ក្នុងឆ្នាំ២០១៣-ជាឆ្នាំដែលអង្គការសហប្រជាជាតិជ្រើសរើសជា “ឆ្នាំសហប្រតិបត្តិការ
អន្តរជាតិអំពីប្រភពទឹក”។ ថ្លែងមតិបើកសិក្ខាសាលា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា វៀតណាមមានគោលការណ៍សកម្មចូលរួមនិងរួមចំណែកទៅក្នុង
ការខំប្រឹងប្រែងរួមលើគ្រប់កំរិតសហប្រតិបត្តិការអន្តរជាតិទន្ទឹមនឹងនោះកំពុងសកម្ម
អនុវត្ត “ផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អាស៊ានអំពីគ្រប់គ្រងធនធានទឹក”។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ត្រឹមតែរួមដៃធ្វើសកម្មភាពយ៉ងខ្លាំងក្លាតាំងពីថ្ងៃនេះ ទើបយើងអាចរារាំងនិងទប់ស្កាត់បានរាល់ការសាកល្បងដែលបានព្យាករណ៍។ ស្ថានភាពជាក់ស្ដែងបានស
ឲ្យឃើញថា ការការពារធនធានទឹកនាំមកឲ្យយើងឱកាសជាច្រើនដើម្បី
សហប្រតិបត្តិការ។ ASEM ជាវេទិការអន្តរដំបន់សំខាន់មួយ ជាមួយ៦០%នៃចំនួនប្រជាជនលើពិភពលោកនិងរួមចំណែកប្រមាណ៥៥%នៃGDPទូទាំងពិភពលោក។
ដូច្នេះ ASEM មានតម្រូវការ មានការទទួលខុសត្រូវនិងមានលទ្ធភាពរួមចំណែកទៅក្នុងការការពារប្រភពធនធានទឹក។ ជាមួយរបៀបវារៈជាក់ស្ដែងសិក្ខាសាលាថ្ងៃនេះគឺជាឱកាសដើម្បីយើងបង្ហាញយ៉ាងខ្លាំងក្លាភាពម្ចាស់ការរួមវិភាគទានទៅក្នុងការ
ខំប្រឹងប្រែងរួមនិងដាក់ចេញវិធានការសហប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាព៕”
-VOV