វៀតណាមលើកកំពស់ការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងគោលនយោបាយកិច្ចការបរទេស

វៀតណាមលើកកំពស់ការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនាវៀតណាមអង់គ្លេសលើកទី៥


(VOVworld)-ក្នុងដំណើរទស្សនកិច្ចប្រទេសអង់គ្លេសចូលរួមការសន្ទនាដៃគូយុទ្ធ សាស្រ្តវៀតណាម-អង់គ្លេសលើកទី៥​នារសៀលថ្ងៃទី៧មិនា អនុរដ្ឋមន្ត្រី ការបរ
ទេសវៀតណាម លោក Bui Thanh Son បានមានជំនួបសំណេះសំណាល់ នៅវិទ្យា
ស្ថានស្រាវជ្រាវអន្តរជាតិភូមិន្ទអង់គ្លេសស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ របស់
វៀតណាម។​លោក Bui Thanh Son បានអះអាងថា ធ្វើសមាហរណកម្ម​ អន្តរជាតិ
ជាបញ្ហាស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនា បច្ចុប្បន្ន
និងប៉ុន្មានឆ្នាំខាងមុខទៀត។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ក្នុងដំណាក់
កាលបើកទូលាយនិងធ្វើសមាហរណកម្មអន្តរជាតិរបស់ខ្លួន វៀត ណាមជានិច្ច
កាលយកចិត្តទុកដាក់នូវតួនាទីរបស់អង់គ្លេស និងមានបំណង​សហប្រតិបត្តិការ
ជាមួយអង់គ្លេសលើគ្រប់វិស័យ។​នាបច្ចុប្បន្ន អង់គ្លេសជាដៃគូមួយ ក្នុងចំណោម
ដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឺរុប។ នាពេលខាងមុខ ប្រទេសទាំង
ពីរវៀតណាមនិងអង់គ្លេសប្រមូលផ្តុំអនុវត្តជាក់ស្តែងការអទិភាព​ចំនួន៧ដែលទទួល
បានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron នៅវៀត
ណាមនាខែកក្កដាឆ្នាំទៅមិញ រួមមានកិច្ចសហប្រតិបត្តិ ការនយោបាយ​យុទ្ធសាស្ត្រ
ការពារជាតិ សន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគជា ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ