វៀតណាមលើកកំពស់ការយល់ដឹងរបស់សង្គមទាំងមូលដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - ចាប់ពីចំណាត់ថ្នាក់ទី ៨៨ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ អង្គការសហប្រជាជាតិបានរៀបចំណាត់ថ្នាក់វៀតណាមនៅលំដាប់ទី ៤៩ ស្តីពី សន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តាប្រទេសនិងខឿនសេដ្ឋកិច្ច។ លទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ក្នុងរយៈពេលកន្លងមក នេះ ត្រូវបានអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ហើយក្លាយជាប្រទេសមួយដែលគេរំពឹងយ៉ាងច្រើនបំផុតអំពីការអនុវត្តគោលដៅទាំងនេះ។
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VGP) |
នារសៀលថ្ងៃទី ៤ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការភិវឌ្ឍដោយចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ព្រមទាំងលើកឡើងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខផងដែរ។
ចាប់ពីចំណាត់ថ្នាក់ទី ៨៨ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ អង្គការសហប្រជាជាតិបានរៀបចំណាត់ថ្នាក់ វៀតណាមនៅលំដាប់ទី ៤៩ ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តាប្រទេសនិងខឿនសេដ្ឋ កិច្ច។ លទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ ត្រូវបានអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ហើយក្លាយជាប្រទេសមួយដែលគេរំពឹងយ៉ាងច្រើនបំផុតអំពីការអនុវត្តគោលដៅទាំងនេះ។ ប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមដែលបានកើតមានឡើង ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ បន្តរីករាលដាល់យ៉ាងស្មុគស្មាញ សមាជិកនៃក្រុមប្រឹក្សាបានឯកភាពគ្នាថាប្រទេសវៀតណាមមិនកែសម្រួលខ្លឹមសារ និងប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕