វៀតណាមលើកកំពស់គុណភាពនៃជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

(VOVworld) - នាថ្ងៃទី២៩ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និង
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Nguyen Thien Nhan បានធ្វើ
ជាសហអធិបតីនៅសន្និសីទបូកសរុបការងារសហការវាងគណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភានិងប្រធានក្រុមគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

វៀតណាមលើកកំពស់គុណភាពនៃជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN)


ថ្លែងមតិនៅទីនេះ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៤មានអត្ថ
ន័យដ៏សែនសំខាន់ ដោយសារវាជាឆ្នាំចុងក្រោយនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម៥ឆ្នាំ២០១១-២០១៥ ព្រមជាមួយគ្នានោះជាឆ្នាំដំណើរការមហាសន្និបាត
បក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។លោក
Nguyen Sinh Hung មានគោលបំណងថា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានិង
ប្រធានក្រុមគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ ម្ចាស់ការសហការឲ្យបាន
ល្អថែមទៀតក្នុងការងារកសាងច្បាប់និងលាតត្រដាងអនុវត្តច្បាប់ លើកកំពស់
ប្រសិទ្ធភាពក្នុងសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ក៏ដូចជាការត្រួត
ពិនិត្យនិងបដិវាទសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ