វៀតណាមលើកកំពស់គុណភាពសេវាទេសចរណ៍

(VOVWORLD) -នារសៀលថ្ងៃទី២១កក្កដានៅទីក្រុង ហូជីមិញ តំណាងសហគ្រាសចំនួន២០០ ដែលកំពុងអនុវត្តសកម្មភាពលើវិស័យទេសចរណ៍នៅបណ្តាខេត្ត ក្រុងភាគខាងត្បូង បានចូលរួមសន្និសីទអនុវត្តផែនការបង្កើនការងារគ្រប់គ្រង កែទម្រង់សកម្មភាព ទេសចរ ណ៍ មគ្គុទេសទេសចរណ៍និងគ្រប់គ្រងទីតាំងទេសចរ ណ៍។ 


អញ្ជើញថ្លែងមតិ ក្នុងសន្និសីទនេះ លោក Nguyen Van Tuan អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរ ណ៍វៀតណាមបានឲ្យដឹងថា ក្នុងឆមាសទី១នេះ វិស័យទេសចរណ៍នៅវៀតណាម សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៦,២លាននាក់ កើន៣០,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចំនួនភ្ញៀវជាតិក៏ទទួលបានជាង៤០,៧លាននាក់ដែរ។ ដោយគោលដៅដាក់ចេញ សម្រាប់ឆ្នាំ២០១៧គឺខំប្រឹងប្រែងទទួលបានភ្ញៀវអន្តរជាតិចំនួន១៣លាននាក់មក វៀតណាមនោះ ផ្នែកទេសចរណ៍វៀតណាម គប្បីរក្សាការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកកំពស់គុណភាពសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍៕


ប្រតិកម្មទៅវិញ

ផ្សេងៗ