វៀតណាមលើកកំពស់ទំនួលខុសត្រូវជាតិក្នុងការទប់ស្កាត់និងផ្តន្ទាទោសឧក្រិដ្ឋកម្ម

(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ ក្នុងសម័យប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពរបស់ប្រទេសស៊ូដង់            វៀតណាមបានលើកកំពស់ការទទួលខុសត្រូវខ្ពស់របស់ប្រទេសទាំងអស់ក្នុងការធានាការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងទប់ស្កាត់និងផ្តន្ទាទោសបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការឈ្លានពាន។
វៀតណាមលើកកំពស់ទំនួលខុសត្រូវជាតិក្នុងការទប់ស្កាត់និងផ្តន្ទាទោសឧក្រិដ្ឋកម្ម - ảnh 1 នៅថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពប្រទេសស៊ូដង់ (រូបថត៖ VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការ  វិវឌ្ឍន៍ដ៏វិជ្ជមាននាពេលថ្មីៗនេះនៅក្នុងប្រទេស ស៊ូដង់ ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី ៣ ខែតុលា។

វៀតណាមសង្ឃឹមថា UNITAMS នឹងគាំទ្រដំណើរការអន្តរកាលនិងដំណើរការអភិវឌ្ឍន៍នៅស៊ូដង់និងទទួលស្គាល់ស្ថានភាពលំបាកវេទនានៅស៊ូដង់ ដែលក្នុងនោះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌។ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថារដ្ឋាភិបាលស៊ូដង់នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាទាំងនេះហើយបានបញ្ជាក់ ថាការកាត់ទោសចំពោះការរំលោភច្បាប់មនុស្សធម៌អន្តរជាតិនិងឧក្រិដ្ឋកម្មព្រហ្មទណ្ឌកំរិតធ្ងន់ គួរតែត្រូវបានធ្វើឡើងស្របតាមគោលការណ៍ជាមូលដ្ឋាននៃ ច្បាប់អន្តរជាតិ ក្នុងនោះមានការគោរពឯករាជ្យនិងអធិបតេយ្យភាពជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ