វៀតណាមលើកកំពស់ប្រសិទ្ធិភាពក្នុងការទប់ទល់ជាមួយនឹងបំរ៉ែបំរួលអាកាសធាតុ

វៀតណាមលើកកំពស់ប្រសិទ្ធិភាពក្នុងការទប់ទល់ជាមួយនឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាមួយតំណាងចូលរួម


(VOVworld)-នាព្រឹកថ្ងៃទី១៩មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុបាន អញ្ជើញជាអធិបតីសម័យប្រជុំលើកទី៧នៃគណៈកម្មាធិការនេះ។ ថ្លែងមតិក្នុង
សម័យប្រជុំនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហាបំរ៉ែបំរួល អាកាសធាតុជាបញ្ហាធំមួយដែលបានរដ្ឋាភិបាលវៀតណាមកំណត់ជាភារកិច្ច​
ស្នូលនិងយូអង្វែង។ នាយករដ្ឋមន្ត្រីបានស្នើរឲ្យក្រសួងស្ថាប័ននានាប្រមូលផ្តុំ
ពង្រឹងក្បាលម៉ាស៊ីន និងរៀបចំវិធានការទប់ទល់ជាមួយបំរ៉ែបំរួលអាកាសធាតុពី
មជ្ឈឹមដល់តំបន់។

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានប្រគល់ឲ្យក្រសួងធនធាន និងបរិស្ថានបន្តធ្វើបច្ចុប្បន្នកម្ម សេណារីយ៉ូបំរ៉ែបំរួលអាកាសធាតុ ការកើនឡើង កម្រិតទឹកសមុទ្ររបស់វៀតណាមនាដំណាក់កាលខាងមុខ និងស្រាវជា្រវជាក់ ស្តែងនូវផលប៉ះពាល់របស់បំរ៉ែបំរួលអាកាសធាតុទៅលើផ្នែក វិស័យមួយចំនួន ជាពិសេសលើវិស័យកសិកម្មនិងជនបទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ