វៀតណាមលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ODA

(VOVworld) - តាមរបាយការណ៍របស់ការិយាល័យគណៈកម្មការជាតិទទួលបន្ទុក ទុនODA(ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ)និងទុនអនុគ្រោះថា ក្នុងឆ្នាំ២០១៤
ការរំដោះខ្ទង់ទុន ODA និងទុនអនុគ្រោះក្នុងឆ្នាំ២០១៤របស់វៀតណាមទទួលបាន ៥,៦ពាន់លានដុល្លាអាមេរិក។បណ្ដាអ្នកផ្ដល់ជំនួយដោយទ្រង់ទ្រាយធំ នៅបន្ត រក្សាបានកំរិតរំដោះខ្ទង់ខ្ពស់ដូចជា៖ជប៉ុន ជិត១,៨ពាន់លានដុល្លាអាមេរិក ធនាគារ
ពិភពលោក ជិត១,៤ពាន់លានដុល្លាអាមេរិក។គំរោងការណ៍វិនិយោគ មួយចំនួន
ដោយទ្រង់ទ្រាយធំៗ ក៏មានការរួមចំណែកក្នុងកំរិតរំដោះខ្ទង់នេះ ដូចជាគំរោង
ការណ៍កសាងស្ថានីយ៍ទទួលភ្ញៀវT2-អាកាសយានដ្ឋាន Noi Bai គំរោងការណ៍
ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅតំបន់វាលទំនាបទន្លេ Cuu Long ជាដើម។
វៀតណាមលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ODA - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មការជាតិទទួលបន្ទុកទុនODAនិងទុនអនុគ្រោះ (រូបថត៖VGP)

ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មការជាតិទទួលបន្ទុកទុនODAនិងទុន
អនុគ្រោះ នាថ្ងៃទី៣ កុម្ភៈ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Hoang Trung Hai បានចាត់ទុកថា ភារកិច្ចដំបូងបង្អស់ក្នុងឆ្នាំ២០១៥អំពី
ការលាតត្រដាង អនុវត្តទុន ODA និងទុនអនុគ្រោះ គឺជាការលើកកំពស់
សមត្ថភាពដើម្បីរំដោះ និងប្រើប្រាស់ប្រភព ទុនប្រកបដោយប្រសិទ្ធភាព។

ប្រតិកម្មទៅវិញ

ផ្សេងៗ