វៀតណាមលើកកម្ពស់ការកៀរគរ ប្រើប្រាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅវេទិកាប្រចាំឆ្នាំស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ឆ្នាំ ២០២៤។ 
 វៀតណាមលើកកម្ពស់ការកៀរគរ ប្រើប្រាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1អគ្គរដ្ឋទូត Nguyen Hoang Nguyen ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានថ្លែងមតិនៅវេទិកានេះ  (រូបថត៖ TTXVN)

ប្រធានបទសំខាន់នៃវេទិកាឆ្នាំនេះ គឺស្វែងរកដំណោះស្រាយប្រមូលហិរញ្ញវត្ថុសម្រាប់អនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) និងរៀបចំ កិច្ចប្រជុំកំពូលលើកទី ៤ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំ ២០២៥ នៅប្រទេសអេស្ប៉ាញ។

ថ្លែងមតិក្នុងនាមគណៈប្រតិភូវៀតណាមក្នុងវេទិកា អគ្គរដ្ឋទូតលោក  Nguyen Hoang Nguyen ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ UN បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ អនុវត្តទាំងស្រុងនូវការប្តេជ្ញាចិត្តចំណាយ ០,៧% នៃប្រាក់ចំណូលសរុបរបស់រដ្ឋសភា (GNI) សម្រាប់ដើមទុន ODA និងការរួមវិភាគទានប្រាក់ ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; ដោយបញ្ជាក់ថា ធនធានរបស់រដ្ឋ និងឯកជនរួមគ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងការអនុវត្ត SDGs។

បន្ទាប់ពីការពិភាក្សារយៈពេល ៤ ថ្ងៃ ប្រទេសនានាបានឯកភាពអនុម័ត លើឯកសារលទ្ធផលនៃវេទិកានេះ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រមូលផ្តុំធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ លើកទឹកចិត្ត និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ការគ្រប់គ្រងបំណុល និងទាញយកអត្ថប្រយោជន៍នៃសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ