វៀតណាមលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការកសាងនិងពង្រឹងសន្តិភាព
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា សហគមន៍អន្តរ ជាតិនឹងបន្តអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួននិងដាក់ចេញវិធានការដើម្បីលើកកម្ពស់តួនាទីនិងការចូលរួមជាក់ស្តែងរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពនិងការថែរក្សាសន្តិភាព។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh, អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra និងឯកអគ្គរដ្ឋទូតតំណារួមទាំងតំណាងអង្គការអន្តរជាតិនានាដែលចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែធ្នូ ក្រសួងការបរទេសវៀតណាម បានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ “ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងថែរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” នៅក្នុងទម្រង់តាមប្រព័ន្ធវីដេអូផងនិងផ្ទាល់ផង នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងឱកាសបើកសន្និសីទ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រ និងលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាព ជាអាទិភាពក្នុងគោលនយោបាយសំខាន់ៗ ទាំងថ្នាក់ជាតិនិងអន្តរជាតិ ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា សហគមន៍អន្តរជាតិនឹងបន្តអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួននិងដាក់ចេញវិធានការដើម្បីលើកកម្ពស់តួនាទីនិងការចូលរួមជាក់ស្តែងរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពនិងការថែរក្សាសន្តិភាព។
សូមគូសបញ្ជាក់ថា សន្និសីទនេះរួមមានសម័យប្រជុំពេញអង្គចំនួន ៥ និងសម័យប្រជុំតាមប្រធានបទចំនួន ៤ ដោយផ្តោតលើវិធានការណ៍នានាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនិងធានានូវកត្តាយេនឌ័រក្នុងការកសាងនិងថែរក្សាសន្តិភាព។ អង្គសន្និសីទគ្រោងនឹងអនុ ម័តដល់ការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយដើម្បីធ្វើសកម្មភាពដោយវៀតណាមស្ថាបនាឡើងផងដែរ៕