វៀតណាមលើកកម្ពស់នូវគោលការណ៍ស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ

(VOVWORLD) - នាថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅសន្និសីទរដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធដោយប្រធានបទ “ចលនាមិនចូលបក្សសម្ព័ន្ធ ស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈមសកល”  ដឹកនាំដោយ Azerbaijan ដែលជាប្រទេសកំពុងកាន់ដំណែងប្រធានចលនាមិនចូលបក្សសម្ព័ន្ធ តាមប្រព័ន្ធវីដេអូ។

វៀតណាមលើកកម្ពស់នូវគោលការណ៍ស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីរយៈពេលពាក់កណ្តាលអាណត្តិនៃចលនាមិនចូលបក្សសម្ព័ន្ធ ផ្សាយចេញពីទីក្រុងហាណូយ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា សាមគ្គីភាពនិងគោលការណ៍របស់ចលនាគឺជាប្រភពកម្លាំងសម្រាប់ចលនាដើម្បីជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ បើតាមលោករដ្ឋមន្រ្តី ចលនាមិនចូលបក្សសម្ព័ន្ធគួរតែបន្តដើរតួនាទីសំខាន់ក្នុងការជំរុញពហុភាគីនិយមនិងពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅថ្នាក់តំបន់និងពិភពលោកជាពិសេសក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញ ក្រោយជំងឺរាតត្បាត អនុវត្តន៍គោលដៅអភិវឌ្ឍន៍ចីរភាព (SDG) និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។  លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជាសមាជិកភាពនៃចលនាមិនចូលបក្សសម្ព័ន្ធនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០-២០២១ វៀតណាមតែងតែលើកកម្ពស់គោលការណ៍ស្នូលនៃការមិនចូលបក្សសម្ព័ន្ធ រួមមានការគោរពឯករាជ្យ អធិបតេយ្យភាពបូរណភាពទឹកដីរបស់ប្រទេស ដោះស្រាយជម្លោះដោយសន្តិវិធី  ជាពិសេស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខសមុទ្រនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២។

ក្នុងឱកាសនេះ អង្គប្រជុំបានយល់ព្រមទទួលស្គាល់សហព័ន្ធរុស្ស៊ីជាអ្នកសង្កេតការណ៍នៃចលនាមិនចូលបក្សសម្ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ