វៀតណាមលើកតម្កើងតួនាទីស្ត្រីក្នុងការរក្សានិងកសាងសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាលើប្រធានបទ “ការវិនិយោគ លើស្ត្រីក្នុងការរក្សានិងការកសាងសន្តិភាព” ក្រោមអធិបតីភាពលោកស្រី Raychelle Omamo រដ្ឋមន្ត្រីការទូតនៃប្រទេសកេនយ៉ា ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខក្នុង ខែតុលា ឆ្នាំ ២០២១។

វៀតណាមលើកតម្កើងតួនាទីស្ត្រីក្នុងការរក្សានិងកសាងសន្តិភាព - ảnh 1 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអ.ស.ប

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអ.ស.ប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទពិសោធន៍ ចំណេះដឹង ការយល់ដឹង និងជំនាញរបស់ស្ត្រីលើគ្រប់វិស័យ រួមទាំងសន្តិភាព និងនយោបាយ។ សិទ្ធិ ផលប្រយោជន៍ និងតម្រូវការរបស់ស្ត្រីគួរតែត្រូវបានធានា និងលើកកម្ពស់នៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ។ ស្ត្រីក៏ត្រូវបំពាក់ដោយចំណេះដឹង និងជំនាញចាំបាច់ ដើម្បីចូលរួមប្រកបដោយអត្ថន័យលើគ្រប់វិស័យនៃជីវភាពនយោបាយ សង្គមនិងសេដ្ឋកិច្ច។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការបង្កើនការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យនៃជីវភាពរស់នៅគឺជាអាទិភាពកំពូលរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលនយោបាយ និងសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យដែលបានលើកឡើងខាងលើ ព្រមទាំងការរួមចំណែករបស់នាយទាហានយោធាស្ត្រីវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ