វៀតណាមលើកត្រដែតកិច្ចការពារប្រជាជន ដោយអភិក្រមលើគ្រប់វិស័យក្នុងការដោះស្រាយបញ្ហាប្រឈមនៅម៉ាលី
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែមករា បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីធ្វើការពិភាក្សាស្ដីពីស្ថានភាពនៅម៉ាលី និងអស្ថិរភាពក្រោយការបោះឆ្នោតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ។
រថយន្តដឹកទាហាននៅប្រទេសម៉ា (រូបថត៖ AFP / VNA) |
ថ្លែងនៅក្នុងកិច្ចប្រជុំ ភារៈធានរីស្ដីទីវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិលោក Pham Hai Anh បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍន៍ភាពដែលសម្រេចបានរបស់ភាគីទាក់ទិននានា ក្នុងការអនុវត្តគោលដៅអន្តរកាល ហើយអំពាវនាវដល់ភាគីទាក់ទិននានាបន្តអនុវត្តន៍គោលដៅនេះ តាមសំណើររបស់ បេសសកជនពិសេសលោក Annadif។ ទន្ទឹមនឹងនេះ តំណាង វៀតណាម ក៏បានសម្ដែងការព្រួយបារម្ភចំពោះការដែលស្ថានភាពសន្តិសុខ និងមនុស្សធម៌នៅប្រទេសម៉ាលី កាន់តែអាក្រក់ទៅៗ ព្រមទាំងថ្កោលទោសការវាយប្រហារទៅលើជនស៊ីវិល ព្រមទាំងអំពាវនាវភាគីទាក់ទិននានាអនុវត្តន៍ច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងតឹងរឹង ក៏ដូចជាមិនរារាំងសកម្មភាពមនុស្សធម៌ផងដែរ៕