វៀតណាមលើកត្រដែតកិច្ចសន្ទនានិងការផ្សះផ្សាក្នុងការដោះស្រាយជម្លោះនៅកុងហ្គោ

(VOVWORLD) - នាថ្ងៃទី៦ តុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅសាធារណៈរដ្ឋប្រជាមានិតកុងហ្គោ។
វៀតណាមលើកត្រដែតកិច្ចសន្ទនានិងការផ្សះផ្សាក្នុងការដោះស្រាយជម្លោះនៅកុងហ្គោ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy តាងនាមប្រទេសសមាជិកអាស៊ាន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកត់សម្គាល់កិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកុងហ្គោក្នុងការស្ដារស្ថិរភាពក្នុងប្រទេស ហើយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅដោះស្រាយការលំបាក និងបញ្ហាប្រឈមខាងសន្តិសុខនិងសន្តិភាព។ លោកឯកអគ្គរដ្ឋទូតបានចែក រំលែកការយកចិត្តទុកដាក់ដល់ស្ថានភាពអស្ថិរភាពនៅតំបន់ប៉ែកខាងកើតប្រទេសកុងហ្គោ បញ្ហាប្រឈមចំពោះស្ថានភាពមនុស្សធម៌ក៏ដូចជាផលប៉ះ ពាល់ពីជម្ងឺ Covid-19 ជម្ងឺអេបូឡានិងជម្ងឺរាតត្បាតផ្សេងៗទៀត។ លោកឯក អគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ពីសារសំខាន់នៃជំនួយអន្តរ ជាតិនិងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងអះអាងនូវការរួម ចំណែកដ៏សំខាន់របស់សហភាពអាហ្វ្រិក រួមជាមួយអង្គការអនុតំបន់ផ្សេងៗ ទៀតក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅកុងហ្គោផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ