វៀតណាមលើកត្រដែតដំណើរការអន្តរកាលពីបណ្ដាសកម្មភាព​ថែរក្សា​សន្តិភាព

(VOVWORLD) - នៅថ្ងៃទី ៨ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាបើកចំហស្ដីពីដំណើរការអន្តរកាលពីបណ្ដាសកម្មភាពថែរក្សាសន្តិភាព ដោយមានការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអតីតប្រធានាធិបតីលីបេរីយ៉ា លោកស្រី Ellen Johnson Sirleaf ។
វៀតណាមលើកត្រដែតដំណើរការអន្តរកាលពីបណ្ដាសកម្មភាព​ថែរក្សា​សន្តិភាព - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ 
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដំណើរការអន្តរកាលគឺជាដំណាក់កាលដ៏សំខាន់ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការត្រៀមខ្លួនជាស្រេចរបស់បណ្ដាប្រទេស ក្រោយជំលោះ ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែង ប៉ុន្តែក៏នាំមកនូវបញ្ហាសាកល្បងដូចជាការធ្លាក់ចុះនៃប្រភពកម្លាំងអន្តរជាតិ អស្ថេរភាពសេដ្ឋកិច្ច សង្គម ខ្វះការអភិវឌ្ឍ និងមូលហេតុជំលោះ ដែលបន្សយល់ទុក។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការពិភាក្សាលើប្រធានបទនេះ សំដៅធានាដំណើរការអន្តរកាលប្រកបដោយប្រសិទ្ធភាព ជោគជ័យ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់ប្រទេសជាតិ និងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ