វៀតណាម​លើកត្រដែតតួនាទីនៃក្របខណ្ឌគតិយុត្តិ សាមគ្គីភាពប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ និងប្រឆាំងការញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម និង​អំពើហឹង្សានៅ​លើ​បណ្តាញ​សង្គម​

(VOVWORLD) - ប្រទេសកេនយ៉ា ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែតុលា ឆ្នាំ ២០២១ កាលពីថ្ងៃទី ២៨ ខែតុលាបានរៀបចំកិច្ចប្រជុំតាមទម្រង់ Arria ដោយប្រធានបទ "ការដោះស្រាយ និងការប្រឆាំងនឹងការញុះញង់ឱ្យមានការស្អប់ខ្ពើម និងអំពើហិង្សានៅលើបណ្តាញសង្គម" ។
វៀតណាម​លើកត្រដែតតួនាទីនៃក្របខណ្ឌគតិយុត្តិ សាមគ្គីភាពប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ និងប្រឆាំងការញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម និង​អំពើហឹង្សានៅ​លើ​បណ្តាញ​សង្គម​ - ảnh 1អគ្គទីប្រឹក្សា និងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា និងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះសង្គម។ ដូច្នេះហើយ ចាំបាច់ត្រូវអភិវឌ្ឍន៍បណ្ដាកម្មវិធីអប់រំ ប្រព័ន្ធផ្សព្វផ្សាយ សំដៅផ្តល់ជំនាញ ផ្ទៀងផ្ទាត់ខ្លឹមសារ និងព័ត៌មានដែលបានបង្ហោះតាមអ៊ីនធឺណិតជូនអតិថិជន។

តំណាងវៀតណាមក៏បានចាត់ទុកថា ក្រៅពីការដោះស្រាយឲ្យដល់ឬសគល់រាល់មូលហេតុ ដូចជា ភាពក្រីក្រ វិសមភាព និងសមធម៌ ធានាអភិបាលកិច្ចប្រកបដោយតម្លាភាព និតិរដ្ឋប្រកបដោយតម្លាភាពនោះ បណ្ដាប្រទេសគប្បីធ្វើការពិនិត្យឡើងវិញ កសាងក្របខ័ណ្ឌគតិយុត្តិ និងគោលនយោបាយស្ដីពីការប្រឆាំង នឹងការញុះញង់ឱ្យមានការស្អប់ខ្ពើម បង្កើនសាមគ្គីភាពជាតិ តាមរយៈការសន្ទនា និងដោះស្រាយបញ្ហាប្រកបដោយបរិយាប័ន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ