វៀតណាមលើកត្រដែតតួនាទីរបស់នារីក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព

(VOVWORLD) -វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលទទួលបានក្នុងការអនុវត្ត ន៍របៀបវារៈ “នារី សន្តិភាពនិងសន្តិសុខ៖ ធានាអនុវត្តពេញលេញ”។ 


សេចក្តីប្រកាសនេះត្រូវបាន ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍អម អង្គការសហប្រជាជាតិ នាំចេញក្នុងសម័យពិភាក្សាបើកទូលាយ ស្តីពីនារី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនា ចុងសប្តាហ៍កន្លងទៅ។ លោកស្រី Nguyen Phuong Nga បានអំពាវនាវឲ្យបង្កើនការ ខិតខំប្រឹងប្រែងរួម សំដៅធានារាល់ការយកចិត្តទុកដាក់និងផលប្រយោជន៍របស់នារី ដែលបានឆ្លុះបញ្ចាំងនិងឆ្លើយតប ដោយរួមបញ្ចូលទាំងកត្តាភេទលើបណ្តាវិស័យ កសាងសន្តិភាពនិងរាំងស្កាត់ការកើតមានឡើងជម្លោះ។

        នៅទីនេះ សមាជិកតំណាងឲ្យប្រទេសចំនួន៩០បានចូលរួមការពិភាក្សាបាន សន្យាបបន្តគាំទ្រនូវតួនាទីដឹកនាំនិងការចូលរួមរបស់នារីក្នុងការរាំងស្កាត់ ដោះ ស្រាយជម្លោះ និងស្តារសន្តិភាពឡើងវិញ៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ