វៀតណាមលើកទឹកចិត្តសកម្មភាពផ្លាស់ប្តូររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានិងកិច្ចចរចា
(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំជាប្រចាំស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមជ្ឈិមបូព៌ា ( រូបថត៖ vov.vn) |
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការបន្តកើនឡើងនៃអំពើហិង្សា ជាពិសេសនៅតំបន់ West Bank ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២១។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានរំលឹកឡើងវិញលើការដែលអ៊ីស្រាអែល បន្តពង្រីកការតាំងទីលំនៅនៅតំបន់ West Bank រួមទាំងក្រុង Jerusalem ខាងកើត គឺជាការរំលោភបំពានច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពទាំងនេះ ក៏ដូចជាសកម្មភាពឯកតោភាគីផ្សេងទៀត ដែលរារាំងដល់ការស្វែងរកដំណោះស្រាយសមភាពនិងនិរន្តរភាពចំពោះជម្លោះនេះ។
វៀតណាមស្វាគមន៍ចំពោះសេចក្តីប្រកាសនាពេលថ្មីៗនេះ និងការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំនួយសម្រាប់ប៉ាឡេស្ទីន (AHLC) ដើម្បីលើកកម្ពស់ដំណោះស្រាយរដ្ឋពីរនិងគាំទ្រអាជ្ញាធរប៉ាឡេស្ទីនចំពោះមុខស្ថានភាពហិរញ្ញវត្ថុដ៏លំបាកនាពេលបច្ចុប្បន្ននេះ។ វៀតណាមក៏លើកទឹកចិត្តឱ្យមានសកម្មភាពផ្លាស់ប្តូររវាងភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការចរចា។
ក្នុងវិស័យមនុស្សធម៌ តំណាងវៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ មានការស្ថាបនានៅតំបន់ Gaza។ ទន្ទឹមនឹងនោះ មានការតស៊ូមតិស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែងចំពោះបញ្ហានេះ៕