|
វេទិការអង្គភាពអាជីវកម្មវៀតណាម-ហុងគ្រី (រូបថត៖TTXVN) |
(VOVworld) - សំដៅជំរុញដំណើរការធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ប្រទេសជាតិ វៀតណាមមានគោលបំណងអំពាវនាវឲ្យអង្គភាពអាជីវកម្មហុងគ្រីវិនិ យោគនិងផ្ទេរប្ដូរបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មនិងlogistic។នេះគឺជាមតិរបស់
លោក Do Kim Lang អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មនៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម នៅវេទិនាអង្គភាពអាជីវកម្មវៀតណាម-ហុងគ្រីដែលបាន រៀបចំឡើងនាព្រឹកថ្ងៃទី១២ មិនា នៅរដ្ឋធានីហាណូយ។តាមលោកថា ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងវៀតណាមនិងសហភាពអឺរ៉ុប
(EU) នាពេលខាងមុខនេះ នឹងបើកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការវិនិ យោគរវាងវៀតណាមជាមួយប្រទេសជាសមាជិកនានា។ជាពិសេស ដោយមាន ខឿនឧស្សាហកម្មអភិវឌ្ឍន៍ ហុងគ្រីអាចជួយអង្គភាពអាជីវកម្មវៀតណាម ផ្លាស់
ប្ដូរ សម្ភារៈឧបករ តាមនោះបង្កើតតំលៃបង្កើនបន្ថែមជាច្រើនសំរាប់ទំនិញនាំ
ចេញ។ក្រៅពី នោះ វៀតណាមក៏ទាក់អង្គភាពអាជីវកម្មហុងគ្រីវិនិយោគក្នុង
សេវាកម្មនិងជាពិសេស គឺវិស័យ logistic សុខាភិបាលជាដើម។ តាមតួរលេខស្ថិតិរបស់ក្រសួងឧស្សាហពាណិជ្ជកម្មថា តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីរវាងវៀតណាមនិងហុងគ្រីក្នុងឆ្នាំ២០១៤ទទួលបាន១៧៥លានដុល្លា
អាមេរិក៕