វៀតណាមលើកសំណើរជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន
(VOVWORLD) - ចំពោះទិសដៅសហប្រតិ បត្តិការ លោករដ្ឋមន្រ្តីចាត់ទុកថា បណ្ដាប្រទេសចាំបាច់ត្រូវផ្ដល់អាទិភាពដល់ ការអនុវត្តគោលដៅសំខាន់ទាំង២នោះ គឺគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងពេញលេញ និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាប័ន្ន។
កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១៤តាមប្រព័ន្ធវីដេអូ។ |
នាថ្ងៃទី៦ ខែសីហា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោម អធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ដោយមាន ការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គនានា រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ។
ថ្លែងនៅកិច្ចប្រជុំ លោករដ្ឋមន្រ្តី Bui Thanh Son បានវាយតម្លៃខ្ពស់ពីការ ជួយឧបត្ថម្ភរបស់ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ នៅតំបន់ ហើយចាត់ ទុកថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មទៅក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសមេគង្គទាំងអស់។ ចំពោះទិសដៅសហប្រតិ បត្តិការ លោករដ្ឋមន្រ្តីចាត់ទុកថា បណ្ដាប្រទេសចាំបាច់ត្រូវផ្ដល់អាទិភាពដល់ ការអនុវត្តគោលដៅសំខាន់ទាំង២នោះ គឺគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងពេញលេញ និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ដោយឈរលើ មូលដ្ឋាននោះ លោករដ្ឋមន្រ្តីបានលើកសំណើរថា យុទ្ធសាស្ត្រសហប្រតិបត្តិការ នាពេលខាងមុខរវាងមេគង្គ-ជប៉ុនគួរតែផ្អែកលើសសរស្តម្ភចំនួន៣៖ សេដ្ឋកិច្ច ស្វាហាប់និងការបន្សាំ; សង្គមស្អាតស្អំ យកប្រជាជនធ្វើជាមជ្ឈភាព; មេគង្គ បៃតងនិងឌីជីថល៕