វៀតណាមលើកឡើងដំណោះស្រាយកែលំអវិសមភាពនិងធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់រូប
(VOVworld)-នាថ្ងៃទី៣មេសា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គ មហាសន្និបាត
សហភាពអន្តរសភាពិភពលោក (IPU) លើកទី១៣៦ អង្គប្រជុំបានពិភាក្សានូវប្រ
ធានបទស្តីពី “ដោះស្រាយស្ថានភាពវិសមភាព ធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុម
រមនាសម្រាប់មនុស្សគ្រប់រូប”។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi
Phong បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមអង្គប្រជុំនិងអញ្ជើញថ្លែង
មតិផងដែរ។
|
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ Huy Bình/Vietnam+) |
ក្នុងបទថ្លែងមតិ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានដាក់
ចេញសំណើរជាក់ស្តែងចំនួន៨ សំដៅរួមចំណែកសំខាន់ក្នុងការកែលំអវិសមភាព
ធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់រូប។ ក្នុងនោះ មានការ
បង្កើនតួនាទីរបស់អង្គការសហប្រជាជាតិ ជម្រុញការអនុវត្តឲ្យបានកម្រិតផែនការ
ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍និរន្តរភាពលេខ១០នៅប្រទេសនីមួយៗ
និងកសាងបណ្តាញតភ្ជាប់អង្គការតំបន់នានាសំដៅសម្របសម្រួលសកម្មភាពទប់
ទល់ជាមួយសន្តិសុខក្រៅប្រពៃណីជាដើម។ រួមជាមួយគ្នានោះ សហភាពអន្តរសភា
បន្តពង្រីកនូវយន្តការសហប្រតិបត្តិការរវាង IPU ជាមួយអង្គការសហប្រជាជាតិ ឬ
រវាង អង្គការអន្តរជាតិនានាជាមួយអន្តរសភាជាសមាជិកក្នុងការផ្លាស់ប្តូរបទពិសោធ
ន៍ អភិវឌ្ឍន៍និងកាត់បន្ថយអប្បបរមាវិសមភាព បង្កើនសកម្មភាពផ្សព្វផ្សាយ លើក
កំពស់ការយល់ដឹងរបស់មនុស្សគ្រប់រូបអំពីផលប្រយោជន៍និងការទទួលខុសត្រូវ
របស់មនុស្សម្នាក់ៗ៕