វៀតណាមលើកឡើងទស្សនៈរបស់ខ្លួននៅកិច្ចប្រជុំពិសេសអំពីស្ថានភាពនៅមីយ៉ាន់ម៉ា

(VOVWORLD) - វៀតណាមបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុង តំបន់និងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀត ណាមតាម ដានយ៉ាងដិតដល់ការវិវឌ្ឍន៍នានានៅមីយ៉ាន់ម៉ា ហើយសង្ឃឹម ថា ស្ថានភាពនៅ មីយ៉ាន់ម៉ានឹងឆាប់មានស្ថិរភាពឡើងវិញ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី សន្តិភាព ស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិ បត្តិការក្នុងតំបន់ និងបន្តចូលរួមចំណែកដល់ ដំណើរការកសាងសហ គមន៍អាស៊ានផងដែរ។ 

វៀតណាមលើកឡើងទស្សនៈរបស់ខ្លួននៅកិច្ចប្រជុំពិសេសអំពីស្ថានភាពនៅមីយ៉ាន់ម៉ា - ảnh 1ទាហាននៅទីក្រុង Mandalay មីយ៉ាន់ម៉ា កាលពីថ្ងៃទី២ កុម្ភៈ។ (រូបថត៖ AFP/TTXVN)
ដោយឈរលើសំណើររបស់សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសស្ដីពីស្ថាន ភាពសិទ្ធិមនុស្សនៅ មីយ៉ាន់ម៉ាក្រោយពីការវិវឌ្ឍន៍នាពេលកន្លងមក នៅប្រទេសអាស៊ី អាគ្នេយ៍នេះ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា ជាតិនៅទីក្រុងហ្សឺណែវ បានបើកកិច្ចប្រជុំពិសេសលើកទី២៩តាមប្រព័ន្ធវីដេអូ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមអមអង្គការសហប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានលើកឡើងទស្សនៈរបស់វៀត ណាមក្នុងកិច្ចប្រជុំនេះ។ តាមនោះ វៀតណាមបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុង តំបន់និងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមតាម ដានយ៉ាងដិតដល់ការវិវឌ្ឍន៍នានានៅមីយ៉ាន់ម៉ា ហើយសង្ឃឹមថា ស្ថានភាពនៅ មីយ៉ាន់ម៉ានឹងឆាប់មានស្ថិរភាពឡើងវិញ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី សន្តិភាព ស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបន្តចូលរួមចំណែកដល់ ដំណើរការកសាងសហគមន៍អាស៊ានផងដែរ។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរ ជាតិនិងដៃគូអភិវឌ្ឍនានា បន្តជួយគាំទ្រដល់ដំណើរការអន្តរកាលប្រជាធិបតេយ្យនៅ មីយ៉ាន់ម៉ា ឲ្យបានសមស្របតាមគោលបំណងនិងផលប្រយោជន៍របស់ប្រជាជន មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ