វៀតណាមលើកអាទិភាពរបស់ខ្លួននៅគណៈកម្មាធិការឋានៈរបស់នារីនៃ អង្គការសហប្រជាជាតិដើម្បីឆ្ពោះទៅរកសមភាពភេទ
(VOVWORLD) - វៀតណាមនឹងផ្ដោតទៅលើការសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពី សន្តិសុខសង្គម ផ្ដល់អាទិភាពដល់ការកែទម្រង់ការធានារ៉ាប់រង់សង្គម ការសិក្សា រៀនសូត្រអស់មួយជីវិតសម្រាប់នារីនិងកុមារី បង្កើតការងារធ្វើសម្រាប់ស្ត្រីវ័យ ចំណាស់និងនារីអន្តោប្រវេសន៍ ដើម្បីសម្រេចបាននូវគោលដៅសមភាពភេទ ដែលត្រូវបានដាក់ចេញ។
នេះគឺជាខ្លឹមសារក្នុងសន្ទរកថារបស់រដ្ឋមន្រ្តីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀត ណាមលោក Dao Ngoc Dung នៅក្នុង កិច្ចប្រជុំលើកទី៦៣គណៈកម្មាធិការឋានៈរបស់នារីនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែមីនា នៅទីក្រុងញូវយ៉ក អាមេរិក។
នៅវេទិកាធំបំផុតរបស់អង្គការសហប្រជាជាតិស្ដីពីសមភាពភេទនិងសិទ្ធិនារីនោះ រដ្ឋមន្រ្តីលោក Dao Ngoc Dung បានជម្រាបថា ការធានាសន្តិសុខសង្គមគឺ ជាគោលដៅមួយក្នុងចំណោមគោលដៅជួរមុខក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់វៀតណាម។ នាបច្ចុប្បន្ន វៀតណាមមានពលការិនីចំនួន៧១,២% បានចូលរួម កម្លាំងចលករ ហើយវៀតណាមក៏បានកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅផងដែរ។ រដ្ឋាភិបាលវៀតណាមបានសន្យាផ្ដល់ ថវិកាចំនួន២,៦%នៃ GDP សរុប ជារៀងរាល់ឆ្នាំសម្រាប់គោលនយោបាយ កម្មវិធី ស្ដីពីជំនួយសង្គមចំពោះជនងាយរងគ្រោះក្នុងសង្គម ជាពិសេសគឺនារីនិងកុមារី។
នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីលោក Dao Ngoc Dung ក៏បានចាត់ទុកថា ចាំបាច់ត្រូវវិនិយោគជាច្រើនថែមទៀតទៅក្នុងវិស័យសន្តិសុខសង្គម អប់រំ កាត់ បន្ថយភាពក្រីក្រ ប្រគល់សិទ្ធិសេដ្ឋកិច្ច ការពារបរិស្ថាននិងទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ ព្រមទាំងអំពាវនាវអោយប្រទេសសមាជិកដទៃសន្យាលៃទុក ផ្នែកមួយដ៏សមស្របនៃ GDP សរុប សម្រាប់វិស័យសេវាកម្មថែទាំ ជាពិសេសគឺ ថែទាំកុមារ៕