វៀតណាមលេចចេញជាចំណុចក្តៅថ្មី​នៃទេសចរណ៍អាស៊ីអាគ្នេយ៍

(VOVWORLD) - នេះជាចំណងជើងនៃអត្ថបទវាយតម្លៃជំពោះទេសចរណ៍វៀតណាមដែលកាសែតអាល្លឺម៉ង់ Deutch Welle បានចេញផ្សាយកាលពីថ្ងៃទី ៥ ខែកក្កដា។

អ្នកនិពន្ធលោក Tommy Walker បានដកស្រង់របាយការណ៍របស់ Google Destination Insights ដែលបានវាយតម្លៃវៀតណាមគឺជាគោលដៅត្រូវបានស្វែងរកច្រើនជាងគេទី ៧ ក្នុងរយៈពេលចាប់ពីខែមីនាដល់ខែមិថុនា ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលឈានចូលTop២០។

វៀតណាមលេចចេញជាចំណុចក្តៅថ្មី​នៃទេសចរណ៍អាស៊ីអាគ្នេយ៍ - ảnh 1រូបភាពទីក្រុង Hoi An នៅលើគេហទំព័រ Deutch Welle ។ ប្រភព៖ Deutch Welle

ភាពល្បីល្បាញរបស់វៀតណាមត្រូវបានបង្ហាញតាមរយៈបរិមាណភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ដែលសម្រេចបានជាង ៥,៥ លាននាក់ តួលេខនេះបានលើសពីចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាមពេញមួយឆ្នាំ២០២២។

អត្ថបទនេះក៏បានចាត់ទុកថា គោលនយោបាយទិដ្ឋាការថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងជំរុញវិស័យទេសចរណ៍វៀតណាមកាន់តែអភិវឌ្ឍន៍។ អ្នកវិភាគទេសចរណ៍នៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) លោក Gary Bowerman បានមានប្រសាសន៍ថា នៅពេលដែលគោលនយោបាយទិដ្ឋាការចូលជាធរមាននៅខែសីហាខាងមុខ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមនឹងកើនឡើងយ៉ាងខ្លាំង ជាពិសេសពីទីផ្សារចិន។ អ្នកនិពន្ធលោក Tommy Walker ជឿជាក់ថា នាពេលអនាគតមិនឆ្ងាយ វៀតណាមនឹងក្លាយជាគោលដៅដ៏ធំមួយក្នុងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ