(VOVworld) - នៅជំនួបសន្ទនាជាមួយអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក
Elias Jose Jaua Milano ដែលអញ្ជើញកំពុងទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១១ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានសម្ដែង ក្ដីសប្បាយរីករាយ
ចំពោះការដែលភាគីទាំង២បានឯកភាពលើផែនការបើកទូលាយ ទំនាក់ទំនងសហ
ប្រតិបតិ្តការ ក្នុងវិស័យផ្សេងៗសមស្របជាមួយតម្រូវការនិង ឧត្តមភាពនៃប្រទេស
និមួយៗនាពេលខាងមុខ ជាពិសេសគឺវិស័យថាមពល ប្រេង ឧស្ម័ន កសិផល រុក្ខ
ផល និងជលផលជាដើម។សង្កត់ធ្ងន់ទៅលើសក្ដានុភាពក្នុងការ អភិវឌ្ឍន៍កសិកម្ម
របស់វេណេហ្ស៊ុយអេឡា លោក Hoang Trung Hai បានអះអាងថា វៀតណាមនឹង
បន្តសហប្រតិបតិ្តការក្នុងវិស័យនេះជាមួយវេណេហ្ស៊ុយអេឡា។ ក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាមនឹងជាស្ថាប័នស្នូលក្នុងការផ្លាស់ប្ដូរ វិធានការជាក់
ស្ដែងនានាជាមួយស្ថានប័នមានសមត្ថកិច្ចរបស់វេណេហ្ស៊ុយអេឡា។
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងស្ដាំ) បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្តការក្នុងវិស័យកសិកម្មជាមួយវេណេហ្ស៊ុយអេឡា (រូបថត៖CPV) |
លោក Elias Jose Jaua Milano បានបញ្ជូនសាររបស់ប្រធានាធិបតីវេណេហ្ស៊ុយ
អេឡាអំពីចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង២ ព្រមទាំងមានគោល
បំណងថា ភាគីទាំង២បង្កើនវិស័យសហប្រតិបតិ្តការដែលមានស្រាប់ និង
ជំនះពុះពារលើការលំបាកដើម្បីបើកទូលាយវិស័យសហប្រតិបតិ្តការនានា
ថែមទៀត៕