វៀតណាមវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានវាយតម្លៃខ្ពស់ចំពោះរាល់ ការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង ចាប់ពីពេលដែលរដ្ឋាភិបាល អន្តរកាលត្រូវបានបង្កើតឡើង ក៏ដូចជាតួនាទីសម្រុះសម្រួលរបស់រដ្ឋា ភិបាលស៊ូដង់ខាងត្បូងក្នុងដំណើរការសន្តិភាពនៅប្រទេសស៊ូដង់ជិតខាង។ 
វៀតណាមវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង - ảnh 1បណ្ដាតំណាងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង។ (រូបថត៖ Pham Huan - VOV) 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃទី១៦ កញ្ញា បានពិភាក្សាតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅប្រទេសស៊ូដង់ខាង ត្បូង និងសកម្មភាពនៃក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បនៅប្រទេសនេះ (UNMISS)។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានវាយតម្លៃខ្ពស់ចំពោះរាល់ ការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង ចាប់ពីពេលដែលរដ្ឋាភិបាល អន្តរកាលត្រូវបានបង្កើតឡើង ក៏ដូចជាតួនាទីសម្រុះសម្រួលរបស់រដ្ឋា ភិបាលស៊ូដង់ខាងត្បូងក្នុងដំណើរការសន្តិភាពនៅប្រទេសស៊ូដង់ជិតខាង។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានកត់ សម្គាល់ការដែលកិច្ចព្រមព្រៀង ឈប់បាញ់ត្រូវបានគោរពជាស្ថាពរ ហើយអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្ត វិធានការប្រកបដោយប្រសិទ្ធភាព សំដៅដោះស្រាយស្ថានភាពហឹង្សារវាង សហគមន៍នានានៅប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជំរុញដំណើរការអន្តរកាលហើយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឆ្ពោះទៅការពិចា រណាឡើងវិញនូវយន្តការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនាខែធ្នូ ខាងមុខនេះ ព្រមទាំងអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម ទៅក្នុងសកម្មភាពរបស់ UNMISS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ