វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ WIPOក្នុងការជម្រុញប្រព័ន្ធកម្មសិទ្ធិបញ្ញាពិភពលោក
|
អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកទេសវៀតណាម
លោក Tran Van Tung ឆ្លើយសម្ភាស ជាមួយអ្នកយកព័ត៌មាន
នៅខាងក្រៅមហាសន្និបាត (រូបថតៈVietnam+) |
(VOVworld)-ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣០កញ្ញានៅទីក្រុង ហ្សឺណែវ (ស្វីស) បាន
ប្រព្រឹត្តទៅកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី៥៤ របស់អង្គការកម្មសិទ្ធិបញ្ញា
ពិភពលោក ដោយមានការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជាសមាជិក និងអង្គការអន្តរជាតិទាក់ទិនដល់កម្មសិទ្ធិបញ្ញាចំនួន១៨៧។ ក្នុងកិច្ចប្រជុំលើក
នេះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មតំណាងរបស់ វៀតណាមអមខុទ្ធកាល័យអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តា អង្គការអន្តរជាតិដទៃទៀតនៅហ្សឺណែវ ត្រូវបានជ្រើសតាំងធ្វើជាប្រធានគណៈ
កម្មការសម្របសម្រួល WIPO (CoCo)។
នៅក្នុងកិច្ចប្រជុំ អនុប្រធានក្រសួងវិទ្យាសាស្រ្តនិងបច្ចេកទេសវៀតណាម
លោក Tran Van Tung បានវាយតម្លៃត្រួសៗអំពីលទ្ធផលនៃសកម្មភាពរបស់
WIPO ក្នុងនោះបានលើកកំពស់តួនាទីរបស់ WIPOក្នុងការជម្រុញប្រព័ន្ធកម្មសិទ្ធ
បញ្ញាពិភពលោក។ លោកTran Van Tung ឲ្យដឹងថែមទៀតថា កិច្ចសហប្រតិបត្តិ ការបច្ចេកទេសរវាងវៀតណាមនិងWIPOកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរផងដែរ៕